សូមស្វាគមន៍ www.khmtvnews.com.kh មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោកន ខេម៉ា / ទីស្នាក់ការកណ្តាល៖ ភូមិចំការត្រាច ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល / ទំនាក់ទំនង Tele: 016384484 ...

ឧត្តមសេនីយ៍ត្រី សៀ ទិន មេបញ្ជាការអាវុធហត្ថ ខេត្តសៀមរាបទទូលស្វាគមន៍ ក្រុមហ៊ុនមិត្តហ្វូន ប្រចាំខត្តសៀមរាប

អ្នកទស្សនា: Views

 (ខេត្តសៀមរាប)៖ នារសៀលថ្ងៃចន្ទ ទី៦ ខែមេសា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ទទួលស្វាគមន៍ Mr Giap Hong Hoan នាយកសាខាក្រុមហ៊ុនមិត្តហ្វូន ប្រចាំខេត្តសៀមរាប និងក្រុមការងារ អញ្ជើញជួបសំណេះសំណាលសម្តែងការគួរសម ពិភាក្សាការងារ និងជូនពរ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស​ ២៥៧០ គ.ស​ ២០២៦ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ។






អ្នកទស្សនា: Views

 អំណោយ អំពូលសូឡាបំភ្លឺផ្លូវ និងបង្គោលទីបដែក ភ្ជាប់ជាមួយទង់ជាតិ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ត្រូវបានប្រគល់ជូនសហគមន៍ ដើម្បីបំភ្លឺផ្លូវតាមបណ្តោយផ្លូវសាលារៀន វត្តនិងវិហារឥស្លាម នៅខេត្តតាកែវ


តាកែវ៖ អំណោយ អំពូលសូឡាបំភ្លឺផ្លូវ ចំនួន ១០ ឈុត និងបង្គោលទីបដែក ភ្ជាប់ជាមួយទង់ជាតិ ចំនួន ១០ ឈុត ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ត្រូវបានប្រគល់ជូនសហគមន៍ ដើម្បីដំឡើងបំភ្លឺតាមបណ្តោយផ្លូវសាលារៀន វត្តនិងវិហារឥស្លាម នៅក្នុងភូមិចុងថ្នល់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ សំដៅរួមចំណែកលើកកម្ពស់សុវត្ថិភាព និងភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ សិស្សានុសិស្ស និងសាសនិកឥស្លាមក្នុងមូលដ្ឋាន។


ពិធីប្រគល់ទទួលនោះដែរ ប្រព្រឹត្តទៅនៅ ថ្ងៃអង្គារ ១៤រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីសំណាក់ លោក រស់ ចំណាន ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឯកឧត្តមបណ្ឌិត ហ៊ាង គឹមស្រឿន ទីប្រឹក្សារាជរដ្ឋាភិបាល  លោក ហែម ប្រសិដ្ឋ ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  បណ្ឌិត ហ៊ុន មករា ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  និងក្រុមការងារ លោក សុខ លី គណៈអ៉ីមាំខេត្តតាកែវ លោក ម៉ាត់ យ៉េប អនុគណៈអ៉ីមាំខេត្ត និងជា ហាកឹមវិហារអ៉ីស្លាម លោក ម៉ូវ ឡេង ក្រុមប្រឹក្សាសង្កាត់បារាយណ៍ លោក យ៉ើ ឌត តំណាងអាជ្ញាធរភូមិចុងថ្នល់  គណៈកម្មាការវិហារអ៉ីស្លាមនិងប្រជាពលរដ្ឋជាច្រើនរូបផងដែរ។


លោក រស់ ចំណាន បានបញ្ជាក់ថា ការឧបត្ថម្ភអំពូលសូឡា និងបង្គោលទង់ជាតិនេះ គឺជាការចូលរួមចំណែកក្នុងសកម្មភាពសប្បុរសធម៌ និងការអភិវឌ្ឍសហគមន៍ ដោយផ្តោតលើការកែលម្អបរិយាកាសតាមបណ្ដោយផ្លូវទៅសាលារៀន វត្ត និងតាមបណ្ដោយផ្លូវទៅវិហារឥស្លាម សម្រាប់បងប្អូនគោរពសក្ការៈ  ដើម្បីធានាឱ្យមានពន្លឺបំភ្លឺគ្រប់គ្រាន់នៅពេលយប់ និងបង្កើនសុវត្ថិភាពសម្រាប់អ្នកធ្វើដំណើរ។


លោកបានបន្ថែមទៀតថា ជាមួយគ្នានេះ ការដំឡើងបង្គោលទីបដែកភ្ជាប់ជាមួយទង់ជាតិ ក៏ជាការចូលរួមលើកកម្ពស់សោភ័ណភាព និងបង្ហាញពីស្មារតីសាមគ្គីភាព និងសេចក្តីគោរពចំពោះជាតិ សាសនា និងព្រះមហាក្សត្រ ផងដែរ។


លោកបានសង្កត់ធ្ងន់ថា «កិច្ចការមនុស្សធម៌ និងការបរិច្ចាគនេះ គឺជាការបញ្ជាក់យ៉ាងច្បាស់អំពីសុខដុមរមនីយកម្មសាសនានៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុកដាក់លើការរួមរស់ដោយសន្តិភាព ការគោរពជំនឿសាសនា និងការលើកកម្ពស់សាមគ្គីភាពរវាងប្រជាពលរដ្ឋគ្រប់សាសនា។ សកម្មភាពទាំងនេះក៏បានបង្ហាញពីការរួបរួម សាមគ្គីភាព ការស្រឡាញ់ និងរាប់អានគ្នាទៅវិញទៅមករបស់ប្រជាពលរដ្ឋខ្មែរ ទោះបីមានជំនឿសាសនាផ្សេងគ្នាក៏ដោយ ប៉ុន្តែតែងតែរស់នៅជាមួយគ្នាដោយសុខដុមរមនា ក្នុងនាមជាជនរួមជាតិតែមួយ ក្រោមដំបូលសន្តិភាពនៃព្រះរាជាណាចក្រកម្ពុជា»។


ប្រជាពលរដ្ឋក្នុងមូលដ្ឋាន សិស្សានុសិស្ស និងសាសនិកឥស្លាម និងថ្នាក់ដឹកនាំឥស្លាមខេត្ត បានសម្ដែងការសាទរ និងថ្លែងអំណរគុណចំពោះ លោក រស់ ចំណាន ដែលតែងតែយកចិត្តទុកដាក់ និងចូលរួមគាំទ្រការអភិវឌ្ឍន៍សង្គម និងការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន៕






អ្នកទស្សនា: Views




អាជ្ញាធរខេត្តកណ្ដាល និងក្រសួងពាក់ព័បានចុះពិនិត្យស្ថានភាពរោងចក្រ ស៊ី ហាវ ហ៊ែនប៊ែន ឯ.ក ក្នុងស្រុកមុខកំពូល

ខេត្តកណ្តាល៖ បន្ទាប់ពីទទួលបានព័ត៌មាន មានកម្មកររោងចក្រដួលសន្លប់ នារសៀនាថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរស្រុកមុខកំពូល ដោយមានការអញ្ជើញចូលរួម ពីក្រសួងពាក់ព័ន្ធ បានចុះពិនិត្យស្ថានភាពកម្មករដួលសន្លប់នៅរោងចក្រ ស៊ីហាវ ហ៊ែនប៊ែន ឯ.ក ស្ថិតនៅភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា៖ តាមបញ្ជាក់របស់មន្ត្រីជំនាញនិមួយៗ បន្ទាប់ពីធ្វើការត្រួតពិនិត្យលក្ខខណ្ឌការងារ និងលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ ជាពិសេសពាក់ព័ន្ធនឹងបរិយាកាសការងារ កម្ដៅ ពន្លឺ ធូលី និងប្រព័ន្ធបញ្ចេញ-បញ្ចូលខ្យល់ ក្រុមការងារបានពិនិត្យឃើញថា លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការអាចជាមូលហេតុដែលបណ្ដាលឱ្យកម្មករ ដួលសន្លប់ដោយសារកង្វះប្រព័ន្ធត្រជាក់។

ក្នុងឱកាសនោះដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ក៏បានស្នើរអោយម្ចាស់រោចក្រ ត្រូវដោះស្រាយក្នុងស្ថានភាពបន្ទាន់ ដោយរោងចក្រត្រូវធ្វើការរាយប្រព័ន្ធទុយយូបាញ់ទឹកនៅលើដំបូលអគារគ្រប់អគារទាំងអស់ ដើម្បីធ្វើការបញ្ចុះកម្ដៅនៅក្នុងអាគារជាបណ្ដោះអាសន្ន នឹងត្រូវតែធ្វើការកែលំអរឡើងវិញ ដោយត្រូវរៀបចំប្រព័ន្ធត្រជាក់អោយបានត្រឹមត្រូវ ដើម្បីធានាថាមានសុវត្តិភាព និងមានខ្យល់គ្រប់គ្រាន់។

ជាមួយគ្នានេះផងដែរឯកឧត្តមអភិបាលខេត្តកណ្ដាល ក៏បានថ្លែងកោតសរសើរដល់មន្ត្រីជំនាញ អាជ្ញាធរពាក់ព័ន្ធ ជាពិសេសប.ស.ស ដែលបានយកចិត្តទុកដាក់ ជួយដល់កម្មករដែលរងការដួលសន្លប់ ដោយមិនមានកម្មករណាម្នាក់រងគ្រោះធ្ងន់ធ្ងរឡើយ។

លោក ធុល នាង ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកណ្ដាល បានឱ្យដឹងថា៖ កម្មករចំនួន ៧៣ នាក់បម្រើការងារនៅរោងចក្រ ស៊ី ហាវ ក្នុងខេត្តកណ្ដាល បានដួលសន្លប់ ចាប់តាំងពីថ្ងៃទី០៣ ខែមីនា មក ដោយបានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ប៊ុនរ៉ានី ហ៊ុនសែន រការកោង, មណ្ឌលសុខភាព ព្រែកអញ្ចាញ និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-គុយវ៉េត។

លោកប្រធានមន្ទីរ បន្តថា៖ ក្នុងនាមក្រុមការងារចម្រុះបានតម្រូវឱ្យក្រុមហ៊ុន អនុញ្ញាតឱ្យកម្មករនិយោជិតឈប់សម្រាកចំនួន៣ថ្ងៃ ដោយរក្សាប្រាក់ឈ្នួល និងប្រាក់រង្វាន់ការងារទៀងទាត់ជូនផលកម្មករនិយោជិតគ្រប់ៗ នឹងត្រូវចូលធ្វើការវិញតាមក្រុម តាមវេនរៀងៗខ្លួន។


អ្នកទស្សនា: Views














 សាលចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន ថ្ងៃចន្ទ ៧កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦


ក្រោមអធិបតីភាព ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នេត្រ ភក្ត្រា បានប្រារព្ធពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តសម្រាប់អ្នកសារព័ត៌មាន» ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងតំណាងអង្គភាពសារព័ត៌មាន សរុបចំនួន ២៤៤នាក់។


ការរៀបចំវគ្គបណ្តុះបណ្តាលនេះ បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍសមត្ថភាព និងលើកកម្ពស់ស្តង់ដាវិជ្ជាជីវៈក្នុងវិស័យព័ត៌មាន។


កម្មវិធីនេះជាផ្នែកមួយនៃការពង្រឹងសមត្ថភាពធនធានមនុស្ស ការលើកកម្ពស់សណ្តាប់ធ្នាប់ព័ត៌មាន និងការផ្សព្វផ្សាយប្រកបដោយភាពទំនួលខុសត្រូវក្នុងសង្គម។


វគ្គបណ្តុះបណ្តាលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយផ្តោតលើមុខវិជ្ជាសិក្សាសំខាន់ៗរួមមាន៖

     • ការដោះស្រាយវិវាទក្រៅប្រព័ន្ធក្នុងវិស័យព័ត៌មាន

     • ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន

     • ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ

     • ប្រវត្តិសារព័ត៌មាននៅកម្ពុជា

     • ការទប់ស្កាត់ព័ត៌មានក្លែងក្លាយ

     • តួនាទី និងការទទួលខុសត្រូវរបស់អ្នកសារព័ត៌មាន។ 


រូបភាព៖ រតនា

#ក្រសួងព័ត៌មាន #មន្ទីរព័ត៌មាន

អ្នកទស្សនា: Views

 

លោក ប៊ិន ឡាដា អមដំណើរឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យប្រព័ន្ធធារាសាស្រ្តសា្ថនីយ៍បូមទឹកព្រែកពោធិ៍

លោក ប៊ិន ឡាដា អមដំណើរឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យប្រព័ន្ធធារាសាស្រ្តសា្ថនីយ៍បូមទឹកព្រែកពោធិ៍

ខេត្តកំពង់ចាម៖ នាវេលាម៉ោង១១និង៣០នាទី ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ប៊ិន ឡាដា អភិបាល នៃគណៈអភិបាលស្រុកស្រីសន្ធរ បានដឹកនាំក្រុមការងារស្រុក អមដំណើរឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ព្រមទាំងមេឃុំមេឃុំព្រែកពោធិ៍ ដើម្បីចូលរួមអមដំណើរឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងក្រុមការងារ ចុះពិនិត្យប្រព័ន្ធធារាសាស្រ្តសា្ថនីយ៍បូមទឹកព្រែកពោធិ៍ និងពិនិត្យដំណើរការវឌ្ឍន៍ភាពនៃការស្តារល្បាប់ភក់ ដែលកកស្ទះមុខទឹក មិនអាចបូមទឹកបាននៅស្ថានីយ៍បូមទឹកនៃប្រព័ន្ធធារាសាស្រ្តព្រែកពោធិ៍ ដេីម្បីបូមទឹកជូនប្រជាលរដ្ឋប្រើប្រាស់ធ្វើដំណាំស្រូវ ក្នុងឃុំចំនួន៧ ក្នុងស្រុកស្រីសន្ធរ៕



អ្នកទស្សនា: Views










 មេគយចល័ត•មេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន កំពុងត្រូវប៉ាន់ប្រមូលលុយពីក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ចេញពីប្រទេសវៀត ណាមចូលមកប្រទេសខ្មែរយ៉ាងគំហ៊ុក.!


21/01/2026


ប្រភព​ពី​មន្ត្រី​នៅ​ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនបានអោយដឹងថា មេគយចល័តនិងមេគយ​ច្រក​ទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ កំពុងប្រើ​តួនាទី និង​អំណាច​ប្រមូល​លុយ​ពីក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរតាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន តាមរបៀប​ពុករលួយ​ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់។​ដោយឡែក​មេគយចល័តនិងមេគយ​ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន គ្មានន៎ណា ហ៊ានប៉ះពាល់ឡើយដោយ សារ​មាន​ខ្នងបង្អែក​ក្រាស់​នៅក្នុង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ទើបក្រុមលោកគយៗទាំង នោះហ៊ានធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​មិនញញើតអង្គភាពប្រឆាំងអំពើពុករលួយអ្វីទាំងអស់ ។​


ហេតុនេះទើប​ក្រុមគយចល័តនិងមេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន សាង​ភាពល្បីល្បាញ​ខាង​ប្រព្រឹត្តពុករលួយ​យ៉ាង​ឆាប់រហ័ស ក្រោយ​ចូលកាន់​តំណែង​ជា​ប្រធាន​ការិយាល័យ​គយ​ច្រក​ទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ សហការគ្នារវាងមេគយចល័តបើកដៃអោយឈ្មួញ​ធំៗ​នាំទំនិញ​គេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខូចគុណ ភាពចេញពី​ប្រទេសវៀតណាមចូលមក ប្រទេសខ្មែរ យ៉ាងគគ្រឹកគគ្រេងទាំងយប់ទាំងថ្ងៃគ្មានការត្រួតពិនិត្យអោយបានត្រឹមត្រូវនោះឡើយ!ទាំងនេះហើយសបញ្ជាក់អោយឃើញថាជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​មេគយចល័តនិងមេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនដែល​ល្បីល្បាញ​ខ្លាំង​ខាង​ប្រព្រឹត្តពុករលួយ​?ទំនិញ​ដែល​ឈ្មួញ​តូចធំនាំ​ចូល​តាម​ច្រក​មួយនេះ បង់ពន្ធ​ប្រមាណ​45​ទៅ​50​ភាគរយ​តែប៉ុណ្ណោះ ហើយ​ក្រៅពីនោះឈ្មួញ​បែងចែក​ផលប្រយោជន៍​ជា​មួយ​សមត្ថកិច្ចគយ សមត្ថកិច្ចជំនាញពាក់ពន្ធ័ប្រចាំច្រកជាពិសេសមេគយចល័តនិងមេគយច្រកទ្វារយ៉ាង​ត្រជាក់ចិត្ត​ ។​


ចំណែក​ឈ្មួញ និង​អាជីវករ​តូចតាច​ដែល​នាំចូល​ទំនិញ​ចេញពី​ប្រទេសវៀតណាមចូលមកប្រទេស ខ្មែរតាម​ច្រក​ទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ដែរនោះត្រូវ​មេគយច្រកទ្វារនិងមេគយចល័ត គាប​យក​លុយ​លើ​តុ​ក្រោម​តុ​ស្រេច​តែ​ចិត្តហើយ​គ្មាន​ឈ្មួញណា​ហ៊ាន​តវ៉ា​ឡើយ ។​

ប្រភពពីមន្ត្រី​នៅ​ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន បានឲ្យដឹង​ទៀតថា ក្រុម​ឈ្មួញ​សម្រុកនាំទំនិញ គេចពន្ធទំនិញបង់ពន្ធមិនគ្រប់ទំនិញខូចគុណភាពចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរទាំងយប់ទាំងថ្ងៃជា​ប្រភព​ចំណូល​ដ៍ធំរបស់​មេគយចល័តនិងមេគយច្រកទ្វារ ដ៍មហិមាប្រចាំច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ។​


ហេតុនេះហើយ​សូមឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និងឯកឧត្តម គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មេត្តាពិនិត្យឡើងវិញនូវភាពមិនប្រក្រតីពុករលួយរបស់មេគយចល័តនិង មេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ដែលបើកដៃអោយឈ្មួញធំៗនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពីប្រទេសប្រទេសវៀតណាម ចូលមកប្រទេសខ្មែរតាមច្រកមួយនេះយ៉ាងគំហ៊ុក ហើយ មេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនប្រើ​អំណាច​និង​តួនាទី​ប្រមូល​លុយ​លើតុក្រោមតុតាមរបៀបពុករលួយមិនញញើតអ្វីទាំងអស់។ដូច្នេះសូមឯកឧត្តម ឱម យុិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុក រលួយធ្លាប់ប្តេជ្ញាលុបបំបាត់អំពើពុករលួយនូវតាមដងផ្លូវគួរចាត់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវ នូវភាពមិនប្រក្រតីរបៀបពុកលួយរបស់មេគយចល័តនិងមេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិននិងបក្សពួក ក្រោមការគ្រប់គ្រងរបស់លោក ស៊ុន ឆាយ មេសាខាគយនិងរដ្ឋាករខេត្តតាកែវ៕

ពាក់ព័ន្ធនឹងការខាងលើ អង្គភាពយើងខ្ញុំធ្វើការលកាបកស្រាយ ពីភាគគី ស្ថាប័ន ពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ។ផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន រិៈគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុៈញុងបំបែកបំបាក បុគ្គលស្ថាប័ត ឬអង្គភាពមួយណាឡើយ  ព្រមទាំងរងចាំទទូ

សូមអរគុណ


បើចង់ចូលអានពត៌មានទាន់ហេតុការណ៏ សូមចុចចូល

 www.khmtvnews.com.kh


ទំនាក់ទំនងផ្សាយតាមរយះលេខ តេឡេក្រោមខាងក្រោម

 016384484/0315566570

អ្នកទស្សនា: Views


ប្រភពពីមន្ត្រីក្រសួងមហាផ្ទៃបានអោយដឹងថា ករណីឧត្ដមសេនីយ៍ទោ គង់ វុទ្ធី អតីត អគ្គនាយករង នៃ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលត្រូវបានរដ្ឋមន្រ្តីក្រសួងមហាផ្ទៃចេញប្រកាសផ្អាកការងារជាបណ្តោះអាសន្ននោះ ត្រូវបាន អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ប្រគល់សំណុំរឿងទៅ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដេីម្បីចាត់ការបន្តតាមនិតិវិធី ។  


សូមបញ្ជាក់ថា ឧត្ដមសេនីយ៍ទោ គង់ វុទ្ធី ដែលមានរឿងអាស្រូវច្រើនពាក់ព័ន្ធឆបោកប្រាក់ជនរងគ្រោះរាប់លានដុល្លារនោះ ត្រូវបានជនរងគ្រោះជាច្រើនបានដាក់ពាក្យបណ្ដឹង ព្រោះទទួលយកលុយពីជនរងគ្រោះហើយមិនបានធ្វើការតាមការសន្យា ។  បច្ចុប្បន្នឈ្មោះនេះមានតែឈ្មោះ និង ស័ក្ដិ តែមិនដែលចូលកន្លែងធ្វើការទេ ។  


ផ្អែកតាមទង្វើរបស់ឧត្ដមសេនីយ៍ទោគង់ វុទ្ធី អនាគតមានតែជាប់គុក និង រត់ចោលស្រុក ហើយអាចត្រូវអស់តួនាទីអស់ស័ក្តិថែមទៀត ។


👉https://www.facebook.com/share/p/17qErzBuop/


👉ចុច join channel ខាងក្រោមដើម្បីទទួលបានព័ត៌មានថ្មី https://t.me/penhchetmedia

អ្នកទស្សនា: Views

 លោក ស្រី សុភ័ក្ត្រ អញ្ជើញធ្វើបទសម្ភាសន៍ជាមួយ ស្ថានីយ៍ទូរទស្សន៍មហាផ្ទៃ MOI TV ស្ដីពី វឌ្ឍនភាពការងារប្រចាំឆមាសទី២ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ចាម


កំពង់ចាម÷ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦  លោក ស្រី សុភ័ក្ត្រ អភិបាល រងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញធ្វើបទសម្ភាសន៍ជាមួយ ស្ថានីយ៍ទូរទស្សន៍មហាផ្ទៃ MOI TV ស្ដីពី វឌ្ឍនភាពការងារប្រចាំឆមាសទី២ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី តំណាងស្នងការខេត្ត កងរាជអាវុធហត្ថខេត្ត  និងថ្នាក់ដឹកនាំមន្ទីរជាច្រើនរូបទៀត។កិច្ចសម្ភាសន៍នេះ បានរៀបចំធ្វើឡើងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ នៅរាជធានីភ្នំពេញ។


យោងតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ អគ្គស្នងការដ្ឋាន អគ្គនាយកដ្ឋាន និងអង្គភាពប្រហាក់ប្រហែលចំណុះក្រសួងមហាផ្ទៃ ព្រមទាំងរដ្ឋបាលរាជធានី-ខេត្ត ធ្វើកិច្ចសម្ភាសន៍អំពីវឌ្ឍនភាពការងាររបស់ខ្លួនជាមួយ ស្ថានីយ៍ទូរទស្សន៍មហាផ្ទៃ MOI TV។


ជាមួយគ្នានេះដែរ ការរៀបចំធ្វើកិច្ចសម្ភាសន៍នេះ ដើម្បីផ្តល់ព័ត៌មាន និងសួរដេញដោលពីអ្នកសារព័ត៌មានអំពីសមិទ្ធផលនានា ដែលរដ្ឋបាលថ្នាក់ក្រោមជាតិសម្រេចបាន នាពេលកន្លងមក ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មានស្របតាមច្បាប់ស្តីពី សិទ្ធិទទួលបានព័ត៌មាន។ ទន្ទឹមនឹងនេះ គោលបំណង នៃកិច្ចសម្ភាសន៍នេះដែរ ក៏ជាការចង់ដឹងអំពីការ អនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលថ្នាក់ក្រោមជាតិ ពាក់ព័ន្ធនឹងការងារ វិមជ្ឈការ និងវិសហមជ្ឈការ និងគណនេយ្យភាពសង្គម៕